សួរស្តីប្រិយមិត្ត
នៅថ្ងៃនេះ កូនខ្មែរអភិរក្ស មានវិធីធ្វើ ឆាលៀសគល់ស្លឹកគ្រៃ
យ៉ាងណាឲ្យមានរស់ជាតិឆ្ងាញ់
ដូច្នេះសូមអនុវត្តទាំងអស់គ្នាដូចខាងក្រោមៈ
+ គ្រឿងផ្សំ៖
- លៀស ១ចានគោម ដុសលាងឲ្យស្អាត - គល់ស្លឹកគ្រៃ
៣គល់ហាន់បញ្ឆិតរាងវែង
- ស្លឹកខ្ទឹម ២ដើមហាន់បញ្ឆិតៗ - អំបិល បន្តិច -
ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាបាយ
- ម្ទេសស្រស់ និងម្ទេសហុយ ដាក់តាមការចូលចិត្ត - ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើៈ
១.មុនដំបូងយកគ្រឿងផ្សំមកលាយចូលគ្នាដែលមានដូចជា អំបិល, ម្សៅស៊ុបមាន់, ស្ករស, និងម្ទេសឲ្យសព្វ។
២.
បន្ទាប់មកយកលៀសដាក់ចូលប្រឡាក់ច្របល់ចូលគ្នារួចទុកដោយឡែកសិន។
៣.
យកប្រេងឆាដាក់ចូលក្នុងខ្ទះទុកឲ្យក្តៅបន្តិចដាក់លៀសប្រឡាក់ចូលឆា២-៣ត្រឡប់។
៤.ដាក់គល់ស្លឹកគ្រៃចូលឆាវាឲ្យឆ្អិនដាក់ស្លឹកខ្ទឹមចូលចុងក្រោយឆាបន្តិចទៀតជាការស្រេច៕
0 comments:
Post a Comment