Sunday, October 16, 2016


Monday, July 11, 2016

ឆា​ក្តៅទាកាប៉ា

ឆា​ក្តៅទាកាប៉ា​ គ្រាន់តែ​​លឺឈ្មោះក៏​​ដឹង​ថា​​​មុខ​ម្ហូប​នេះ​​មាន​អ្នក​​ចូល​ចិត្ត​​ញុំា​​ច្រើន​ដែរ​​ ហើយ​គេ​​ចូល​ចិត្ត​​ធ្វើ​នៅ​ក្នុង​កម្មវិធី​​ជួបជុំ​មិត្តភ័ក្តិ, ​បងប្អូន, ​ពិសេស​ពេល​សម្រាក​លំហែកាយ។ ​សម្រាប់វិធីធ្វើ, ​ថ្ងៃនេះ ​កូនខ្មែរអភិរក្ស ​សូម​ធ្វើការ​បង្ហាញ​ជូន​​ដូច​ខាង​ក្រោមៈ​  

+ គ្រឿងផ្សំ៖
- ទាកាប៉ា  កន្លះ​គីឡូ កាប់ជាដុំៗ - ស្លឹកម្រះព្រៅ ១ ចាន- ម្ទេស ដាក់តាមការ​ចូលចិត្ត​ហាន់បញ្ឆិតៗ
- សណ្តែកដីលីង ៣០០ ក្រាម (បុកកុំឲ្យ​ម៉ត់ពេក) - គល់ស្លឹកគ្រៃហាន់ កន្លះចានចង្កឹះ
- ខ្ទឹមសចិញ្ច្រាំ ២ ស្លាបព្រាបាយ - ទឹកត្រី ២ ស្លាបព្រាបាយ - ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករស ១-២ ស្លាបព្រាបាយ- អំបិល ១​ ស្លាបព្រាកាហ្វេ- ប្រេងឆា ៣-៥ ស្លាបព្រាបាយ
- ប្រេងខ្យង ១ ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. មុនដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះទុក​ឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូល, ​​ឆាឲ្យមាន​​ខ្លិន​​ឈ្ងុយ​ចាំដាក់​សាច់​ទា​ឆា​ឲ្យឆ្អិនបន្តិច​ ​ទើប​ចាប់ផ្តើម​ដាក់​គ្រឿងចូល។
២. គ្រឿងផ្សំមានៈ ប៊ីចេង, អំបិល,ទឹកត្រី, ប្រេងខ្យង, គល់ស្លឹកគ្រៃ និងស្ករស ​រួចហើយ​ឆាច្របល់​​ចូល​គ្នា​​ម្តងសិន។
៣. បន្ទាប់ពី​មក​ទៀត​ដាក់ ម្ទេស និងសណ្តែកដីលីងឆា ២-៣ ត្រឡប់​ ​
ដាក់​ស្លឹកម្រះព្រៅ​ចូលឆា​មួយត្រឡប់​ទៀត​ជាការស្រេច៕

ឆាលៀសគល់ស្លឹកគ្រៃ

សួ​រស្តី​ប្រិយ​មិត្ត​ ​​​​​​នៅ​ថ្ងៃ​នេះ​​ កូនខ្មែរអភិរក្ស ​មាន​​វិធីធ្វើ ​ឆា​លៀស​គល់​ស្លឹក​គ្រៃ ​​​យ៉ាង​ណា​​ឲ្យ​មាន​​រស់​​ជាតិ​ឆ្ងាញ់​ ​ដូច្នេះ​​សូម​​អនុ​វត្ត​​ទាំង​​អស់​គ្នា​​ដូច​​ខាង​ក្រោមៈ


+ គ្រឿងផ្សំ៖
-​​ លៀស ១ចានគោម ដុសលាងឲ្យស្អាត - គល់ស្លឹកគ្រៃ ៣គល់ហាន់បញ្ឆិតរាងវែង

- ស្លឹកខ្ទឹម ២ដើមហាន់បញ្ឆិតៗ - អំបិល បន្តិច - ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាបាយ - ​ម្ទេសស្រស់ និង​ម្ទេសហុយ ដាក់​តាមការចូល​ចិត្ត - ប្រេងឆា ២ស្លាបព្រាបាយ
 + វិធីធ្វើៈ
.មុន​ដំបូង​យក​គ្រឿង​ផ្សំ​មក​លាយ​ចូល​គ្នា​ដែល​មាន​ដូចជា អំបិល, ម្សៅស៊ុបមាន់, ស្ករស, និង​ម្ទេស​ឲ្យ​សព្វ។ ​
. បន្ទាប់​មក​យក​​លៀស​ដាក់​ចូលប្រឡាក់​​ច្រ​បល់​ចូល​គ្នា​រួច​ទុក​ដោយ​ឡែក​សិន។
. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​បន្តិច​​ដាក់​​លៀស​ប្រឡាក់​ចូល​ឆា​២-៣​ត្រ​ឡប់​។

.ដាក់​គល់​ស្លឹកគ្រៃ​ចូល​ឆា​វា​ឲ្យ​ឆ្អិន​ដាក់​ស្លឹក​ខ្ទឹម​ចូល​ចុង​​ក្រោយ​ឆា​បន្តិច​ទៀត​ជា​ការ​ស្រេច៕